Sunday 29 April 2012

ប្រើ Bing Map ដើម្បីស្វែងរកផ្លូវ


       លោកអ្នកអាចប្រើប្រាស់ Bing Map ដើម្បីស្វែងរកផ្លូវសម្រាប់ការធ្វើដំណើរនៅចន្លោះទីកន្លែង​ជា​ច្រើន។ អ្នកអាចបោះពុម្ពរូបភាពនោះចេញមកក្រៅបាន អាចរក្សាផ្ទាំងរូបទុកផងដែរ។ សូមមើលការ​បង្ហាញដូចខាងក្រោមៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.bing.com/maps/
  2. ឧទាហរណ៍ថាលោកអ្នកចង់ទៅខេត្តក្រចេះ (Kratie, Cambodia)  ដែលធ្វើដំណើរចេញពី ខេត្តកែប​(Kep, Cambodia) ​។ ដូច្នេះលោកអ្នកត្រូវបំពេញ (Kep, Cambodia) នៅត្រង់អក្សរ A ពណ៌បៃតង​ និងបញ្ចូល (Kratie, Cambodia) នៅត្រង់អក្សរ B ណ៌ក្រហម បន្ទប់មកចុចលើប៊ូតុង GO ។​
    Click here to view full size
  3. ដូច្នេះរូបភាពផ្លូវដែលគេត្រូវធ្វើដំណើរ បានបង្ហាញចេញមក។  លោកអ្នកអាច បោះពុម្ព រូបភាព​​​នោះ ​ដោយ​ចុចលើប៊ូតុងរូបម៉ាស៊ីនព្រីន រឺចុចលើរូបភ្លើងសញ្ញាចរាចរណ៍ដើម្បីមើលពី កន្លែងមានភ្លើង​ស្តុប​នៅតាមដងវិថី។
    Click here to view full size
  4. ប្រសិនបើលោកអ្នកចង់ធ្វើដំណើរទៅកាន់ ទីកន្លែងលើសពីមួយ។ ឧទាហរណ៍ ធ្វើដំណើរចេញពីខេត្តក្រចេះឆ្ពោះទៅ ខេត្តព្រៃវែង និងខេត្តកែប។ សូមធ្វើដូចជំហានខាងលើ​សម្រាប់ខេត្តកែប និងចុចលើពាក្យថា Add Destination បន្ទាប់មកវាយបញ្ចូលពាក្យ Prey Veng នៅត្រង់អក្សរ C រូចចុចប៊ូតុង Go។
    Click here to view full size
បន្ទាប់មកលោកអ្នកនឹងទទួលបាននូវគំនូសតាងផ្លូវដែលត្រូវធ្វើដំណើរ ដូចខាងក្រោម។
Click here to view full size

No comments:

Post a Comment