Monday 2 April 2012

ដំឡើង Video Call នៅក្នុង Facebook

       Video Call គឺជាលក្ខណៈពិសេសរបស់ Facebook ដែលត្រូវបានផ្តល់សិទ្ធដោយ Skype។ តាមរយៈ​លក្ខណៈពិសេសថ្មីនេះ លោកអ្នកអាចចាប់ផ្តើម Video Chat ជាមួយមិត្តភ័ក្រនៅលើ Facebook បានហើយ។ ដើម្បីប្រើប្រាស់ Video Calling លោកអ្នកត្រូវដំឡើងវានៅក្នុងម៉ាស៊ីនរបស់​លោកអ្នកជាមុនសិន។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
 how you can setup video calling in Facebook :
  1. ដំបូងអ្នកគួរតែមាន Webcam និង Microphone ដើម្បីមើល និងទំនាក់ទំនងទៅវិញ។ ចូលទៅកាន់វែបសាយនេះ http://www.facebook.com/videocalling ។ ប្រសិនបើលោកអ្នកមិនទាន់បាន Log In នោះ អ្នកគួរតែ Log In ទៅកាន់គណនី Facebook របស់អ្នកសិន។
  2. ចុចលើប៊ូតុង ពណ៌ខៀវ "Get Started" ដើម្បីដំណើរការដំឡើង។
    Facebook Video Calling
  3. ចូលទៅទំព័ររបស់មិត្តភ័ក្រដែលកំពុងតែប្រើប្រាស់ អ៊ីនធើណេត(Online) គឺមានន័យថា​មិត្តភ័ក្រដែលបាន Log In រួចរាល់នៅក្នុងគណនី Facebook របស់ពួកគេ។ បន្ទាប់មក​លោកអ្នកគួរតែបានឃើញប៊ូតុង Call នៅប៉ែកខាងលើ ជ្រុងខាងឆ្វេង។ សូមចុចប៊ូតុង Call នោះដើម្បីដំឡើង។
    Facebook Video Calling
  4. លោកអ្នកនឹងទទួលបាន សារបញ្ជាក់។ ចុចប៊ូតុង Set up ដើម្បីដំឡើង ឬចុចប៊ូតុង Cancel ដើម្បីបោះបង់ចោលការដំឡើង។
    Facebook Video Calling
  5. បន្ទាប់មកលោកអ្នក គឺទទួលបាន file មួយគឺ FacebookVideoCallSetup_v1.2.199.0.exe ។​ក្រោយពេល Download ចប់ សូមចុចពីរដងលើ file ដែលបាន Download ដើម្បីដំឡើងវា​លើម៉ាស៊ីនរបស់អ្នក។ ដូចច្នេះអ្នកបានដំឡើង ផ្នែកមួយនៃ Skype ទៅក្នុង browser របស់អ្នកហើយ។ បន្ទាប់ពីបញ្ចប់ការដំឡើង អ្នកអាចចាប់ផ្តើម Video Call ដោយចុចលើ ប៊ូតុង Call នៅក្នុងទំព័ររបស់មិត្តភ័ក្រដែលកំពុងតែ Online រឺក៏ Video Chat ដោយចុចលើ រូបសញ្ញាកាមេរ៉ា នៅក្នុងប្រអប់ Chat។
    Facebook Video Calling

No comments:

Post a Comment