ប្រសិនបើអ្នកមានគណនីច្រើន ហើយចង់បើកវានៅក្នុង Browser ក្នុងពេលតែមួយនោះមិនអាចធ្វើទៅបាននោះឡើយ លុះត្រាតែចាកចេញពី គណនីមួយសិន ទើបអាចចូលប្រើប្រាស់គណនីមួយផ្សេងទៀតបាន។ នៅពេលនេះគឺអាចធ្វើបានហើយ ដោយការបន្ថែម(Add on) MultiFox របស់ Mozilla Firefox ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- ចូលទៅកាន់វែបសាយនេះ https://addons.mozilla.org/en-US/firefox/addon/200283/។
- ចុចលើប៊ូតុង Continue to Website។
- ចុចលើ Install Extension(ឃ្លាពណ៌ខៀវ)។
- ប្រសិនបើ Firefox បង្ហាញរបាបញ្ជាក់ ពណ៌ទឹកលឿងមក សូចចុចប៊ូតុង Allow ។
- ចុចលើប៊ូតុង Install។
- ក្រោយពេលដំឡើងបញ្ចប់ សូម Restart(បិទរួចបើកវិញ) Browser។
- ប្រសិនបើលោកអ្នកចង់ Log In ទៅក្នុងគណនីសេវាកម្មផ្សេងៗគ្នា(ឧទា. Google, yahoo, Facebook...) បន្ទាប់មកជ្រើសរើស យក File => New Identity profile.(មើលរូបខាងក្រោម)
No comments:
Post a Comment