Thursday 12 April 2012

ភ្ជាប់ Facebook និង Twitter ទៅគណនី Google+


       ប្រសិនបើពេលនេះលោកអ្នកប្តូរមកប្រើប្រាស់ Google+ វិញម្តង តែចង់ភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​​គណនីចាស់ដដែល ដូចជា Facebook, Twitter ជាដើម។ ការភ្ជាប់គណនីផ្សេងៗទៅកាន់ គណនី​Google+ របស់លោកអ្នក គឺលោកអ្នកអាចឃើញនៅក្នុងមាតិការដែលជាប់ទាក់ទងនឹង  Google+ Profile ដែលមិត្តភ័ក្របានចែករំលែកនៅលើ Facebook រឺ Twitter។ ឧទាហរណ៍ ប្រសិនបើលោកអ្នក Like លោក ឆាយ វីរៈយុទ្ធ នៅលើ Facebook បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនង Facebook - Google+ អ្នកនឹងឃើញ Profile របស់លោក ឆាយ វីរៈយុទ្ធ  ទុកសម្រាប់ Add ទៅកាន់ Circles នៅក្នុង Google+ ជាមិនខាន។
        សូមមើលពីរបៀបភ្ជាប់ទំនាក់ទំនង ដូចខាងក្រោមៈ

  1. ចូលទៅកាន់គណនី Google+  https://plus.google.com/
  2. បន្ទាប់មកចុចលើតំណរនេះ https://plus.google.com/settings/connectedaccounts ដើម្បីចូលទៅ​កាន់ Connected Accounts settings នៅក្នុងគណនី Google+។
  3. ចុចលើ Connect an account រួចជ្រើសយកសេវាកម្ម Facebook ពីក្នុង List ដែលបានបង្ហាញ។​
    Connect facebook twitter to Google+
  4. វាយបញ្ចូល (រឺ Copy-PasteType) ​URL របស់ Facebook Profileលោកអ្នកទៅក្នុងប្រអប់សរសេរ​​អក្សរ(Textbox) បន្ទាប់មកចុចប៊ូតុង Add ពណ៌បៃតង។ ប្រសិនបើអ្នកធីកត្រង់ Add this link to my public Google profile បន្ទាប់មកតំណភ្ជាប់(Link) នេះក៏ត្រូវបានបង្ហាញនៅក្នុង Google+ ឲ្យអ្នកដទៃឃើញផងដែ។
    Connect facebook twitter to Google+
  5. ដូចគ្នារាល់ជំហានខាងលើ លោកអ្នកអាចភ្ជាប់គណនីផ្សេងៗមក Google+ បានដូចជាគណនី​ twitter, LinkedIn, Yelp, Yahoo! ល។

No comments:

Post a Comment