Mozilla Firefox អាចរក្សាទុក ការសម្គាល់ចូលប្រើប្រាស់(ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់) សម្រាប់គេហទំព័រផ្សេងៗគ្នា ដូចជា Youtube រឺក៏ Google ល។ ការរក្សាទុកសាមញ្ញបែបនេះ អ្នកណាក៏ដោយ ដែលប្រើប្រាស់កុំព្យូទ័ររបស់អ្នកសុទ្ធតែអាចដឹងពី ពាក្យសម្ងាត់របស់លោកអ្នក។ ប៉ុន្តែអ្នកអាចកំណត់ Master Password ដើម្បីការពាររាល់ការរក្សាទុកនូវ ការសម្គាល់ចូលប្រើប្រាស់(Log-In Credentials)។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- បើក Browser(Mozilla Firefox)។
- ចុចលើ Tools នៅលើរបា Menu រួចយកពាក្យ Options។
- នៅក្នុងផ្ទាំងជម្រើស សូចចុចលើរបា Security។
- សូមធីកលើជម្រើស Use a master password ដែលបានបង្ហាញនៅខាងក្រោម។
- បញ្ចូលពាក្យសម្ងាត់ សម្រាប់ Master Password រួចបញ្ចូលម្តងទៀតដើម្បីបញ្ជាក់ (Re-enter)
- ចុចប៊ូតុង OK ដើម្បីរក្សាទុក ពាក្យសម្ងាត់។
No comments:
Post a Comment