Wednesday 18 April 2012

រើសប្រភពវីដេអូក្នុង Youtube


       លោកអ្នកអាចជ្រើសរើសមាតិកាទីតាំងវីដេអូដែលបង្ហាញនៅក្នុងប្រព័ន្ធ Youtube។ កំណត់ជា​ទូទៅ គឺ Worldwide គឺមានន័យថាលោកអ្នកនឹងឃើញវីដេអូដែលបានបញ្ជូនទៅ​អ៊ីនធើណេត​(Upload) ពី​បណ្តាប្រទេសនានាលើពិភពលោក ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកច​ង់ទស្សនា​វីដេអូ​មក​ពី​​ប្រទេសណាមួយនោះ លោកអ្នកចាំបាច់ត្រូវតែប្តូរមាតិកាជាមុនសិន។
ដើម្បីផ្លាស់ប្តូរមាតិការ Youtube សូមធ្វើតាមជំហានៗដូចខាងក្រោមៈ

  1. ចូលទៅកាន់តំណនេះ www.youtube.com បន្ទាប់មកចូលទៅកាន់គណនីផ្ទាល់របស់លោកអ្នក ដែលបាន​បង្កើតនៅក្នុង Youtube(ឥតគិតថ្លៃ)។
  2. ចុចលើ Location : Worldwideនៅផ្នែកខាងក្រោមនៃទំព័រ Youtube។

  3. ជ្រើសរើសប្រទេសដែលលោកអ្នកចង់បង្ហាញនៅក្នុង មាតិកា Youtube។

No comments:

Post a Comment