Sunday 1 April 2012

Scan មេរោគលើ Website ក្នុង Mozilla Firefox

Scan មេរោគដែលតោងតាមវែបសាយ និងឯកសារដោយឥតគិតថ្លៃ ជាមួយនឹង VirusTotal រឺ VTZilla ដែលជា add-on របស់ Mozilla Firefox ។ សូមមើលវិធីដំឡើងៈ
  1. ចូលទៅកាន់វែបសាយ http://www.virustotal.com/advanced.html#browser-addons
  2. ទាញទំព័រចុះក្រោម រួចចុចលើ  VTZilla Firefox plugin

  3. ចុចលើប៊ូតុង Allow ។
  4. ចុចប៊ូតុង Install  ។ ពេល Install ចប់ សូមបិទ Firefox រួចបើកឡើងវិញ។

Scan​ គេហទំព័រ

 ពេលនេះអ្នកអាច Scan វែបសាយដែលកំពុងប្រើ ដោយចុចប៊ូតុង Scan current site ។
Firefox នឹងបង្ហាញលទ្ធផលនៅពេលពីរបីនាទីក្រោយ។ វានឹងបង្ហាញលទ្ធផលមកពី Browser ប្រាំពីរផ្សេងៗគ្នា ។ ឧទាហរណ៍ SmartScreen នៅក្នុង Internet Explorer, Google Safebrowsing នៅក្នុង Google Chrome ។

Scan ឯកសារដែល Download

យើងមិនអាចដឹងថា តើឯកសារណាមួយដែលអ្នកកំពុងតែ download ពី internet នោះវាសុវត្ថិភាព​ ឬអត់នោះឡើយ។ ដូចច្នេះរាល់អ្នកអាច Scan វាជាមួយនឹង "Scan with Virus Total"

No comments:

Post a Comment