Google គឺជាម៉ាស៊ីនស្វែងរកដែលមានប្រជាប្រិយភាពបំផុត លោកអ្នកអាចធ្វើការកំណត់ជាលក្ខណៈផ្ទាល់ខ្លួន ទៅតាមតម្រូវការរបស់លោកអ្នក។ ឧទាហរណ៍ អ្នកអាចផ្លាស់ប្តូរចំនួន ដែលត្រូវបង្ហាញជាទូទៅរបស់ Google ក្នុងមួយទំព័រ(ជាធម្មតាគឺ 10 ក្នុងមួយទំព័រ)។
សូមមើលពីរបៀបកំណត់ដូចខាងក្រោមៈ
- ចុចលើតំណនេះ www.google.com ដើម្បីបើក។
- ចុចលើ Search Settings នៅខាងលើផ្នែកខាងស្តាំនៃទំព័រ Google ។
- អូសទំព័រចុះក្រោម ស្វែងរក Number of Results បន្ទាប់មកជ្រើសរើសចំនួនលទ្ធផលដែលត្រូវបង្ហាញក្នុងមួយទំព័រ 10,20, 30, 50, 100។
- ចុចលើប៊ូតុង Save Preferences ដើម្បីរក្សាទុកការកំណត់។
No comments:
Post a Comment