ប្រសិនបើយើងជាអ្នកប្រើប្រាស់ Youtube ដើម្បីមើលវីដែអូជាប្រចាំនោះ អ្នកគួរតែកំណត់ការចាក់បង្ហាញ នូវវីដែអូដែលមានគុណភាពខ្ពស់ហើយ។ យើងអាចធ្វើការផ្លាស់ប្តូរការកំណត់ នៅក្នុង Youtube ដើម្បីចាក់វីដេអូពីវីដេអូដែលមានគុណភាពខ្សោយ ទៅវីដេអូដែលមានគុណភាពខ្ពស់។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- បើក Browser ហើយចូលទៅកាន់គេហទំព័រ www.youtube.com បន្ទាប់មក Log In ទៅក្នុងគណនីរបស់លោកអ្នក(បង្កើតគណនីដោយឥតគិតថ្លៃ)។
- ចុចលើ ឈ្មោះប្រើប្រាស់របស់អ្នក រួចជ្រើសយក Account ។
- ចុចលើ Playback Setup នៅរបាខាងស្តាំ(បើមើលពីមុខគឺខាងឆ្វេង)
- ជ្រើសយកជម្រើស Always choose best options based on my player size.
- ចុចលើប៊ូតុង Save Changes ដើម្បីរក្សាទុកកំណែប្រែ។
No comments:
Post a Comment