Tuesday 10 April 2012

ប្រើ uTorrent បានដោយមិនបាច់ដំឡើង

       uTorrent គឺកម្មវិធីរបស់អ្នកប្រើប្រាស់ដែលពេញនិយមមួយ។ រាល់ពេលអ្នកដោនឡូត uTorrent និង Run ឯកសារដែលបានដោនឡូត វានឹងចាប់ផ្តើមដំឡើង uTorrent។ ប្រអប់ឯកសារដែល​ផ្ទុកជា​ទូទៅ​​គឺ C:\Program Files\uTorrent។ ពេលដំឡើង ក៏បានបង្កើតទំរង់កាត់ មួយនៅលើ Desktop របស់អ្នក​មួយដែលហៅថា icon shortcut។  
       វាមិនអាចប្រើបានទេប្រសិនបើលោកអ្នកមិនបានដំឡើងវាជាមុន។ ប៉ុន្តែមានវិធី​សាស្ត្រ​មួយ​ដែល​​​អ្នកអាចប្រើ uTorrent ដោយមិនចាំបាច់ដំឡើងវាលើ Hard disk។ 
      ខាងក្រោមនេះគឺណែនាំលោកអ្នកអោយប្រើ uTorrent ជាលក្ខណៈ portable:
  1. ចុចលើតំណភ្ជាប់នេះ http://www.utorrent.com/ ដើម្បីទាញយក utorrent.exe
    Use uTorrent without installing
  2. ចំលងឯកសារនេះទៅកាន់ប្រអប់ឯកសារណាក៏បាន ឧទាហរណ៍ C:\uTorrent.។
  3. ក្នុងប្រអប់ឯកសារជាមួយគ្នានេះដែរ បង្កើតឯកសារទទេមួយដាក់ឈ្មោះ settings.dat. របៀបបង្កើតឯកសារទទេៈ Right Click => New => Text Document បន្ទាប់មកដាក់ឈ្មោះ Settings.dat។ 
    Use uTorrent without installing
  4. ពេលនេះចុចពីរដងលើ uTorrent.exe ដែលអ្នកបានចម្លងទៅកាន់ប្រអប់ឯកសារនោះ C:\uTorrent។ វានឹងបោះចេញនូវប្រអប់កំណត់ Speed Guide។ កំណត់គ្រប់ជម្រើស​ទៅតាម​លោកអ្នក​ត្រូវការ និងចុចលើ Use selected settings។ ពេលនេះអ្នករួចរាល់ក្នុងការប្រើប្រាស់​uTorrent​ ហើយ។ ពេលដំណើរការ uTorrent ដំបូង នឹងទទួលបានឯកសារផ្សេងៗដូច​បានបង្ហាញក្នុងរូបខាងក្រោម។
    Use uTorrent without installing
លោកអ្នកអាចចម្លងវាចូលទៅក្នុង Usb និងអាចប្រើ uTorrent ពីកុំព្យូទ័រផ្សេងៗជាលក្ខណៈ portable។

No comments:

Post a Comment